នៅរសៀល ថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៩ លោក ឈឹម វជិរា ប្រធានមន្ទីរ និងសហការីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមក្នុងអង្គវេទិកាសាធារណៈស្តីពី "ការពិគ្រោះយោបល់ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា" នឹងការគ្រប់គ្រងការប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្ត្រកង្ហត ក្រោមការដឹកនាំរបស់ ឯកឧត្តម កុល វីរៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសង្កែ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាអនុប្រធានអចិន្រៃ្តយ៍ក្រុមការងារថ្នាក់ជាតិខេត្តបាត់ដំបង ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល នៃគណៈអភិបាលស្រុកសង្កែ និងការិយាល័យជុំវិញស្រុក ព្រមទាំងមានការចូលរួមពីបងប្អូនប្រជាកសិករ សរុបជាង១០០នាក់។ អង្គវេទិកាសាធារណៈនេះ រៀបចំនៅបរិវេណសាលាស្រុកសង្កែ ខេត្តបាត់ដំបង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម