នៅថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០១៩ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយកម្លាំងកងរាវអាវុធហត្ថ ក២ជើងគោកទិសទន្លេសាប យោធភូមិភាគទី៥ ចុះអប់រំ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចកោះក្រញានដល់ចំបាប់ញាំ ឃុំកោះជីវាំង ស្រុកឯកភ្នំ បាន០១ករណីរួមមាន៖
-សាច់មងប្រវែង ២០០០ ម៉ែត្រ
-បង្គោលចំនួន ១០០ ដើម
-ឡុកចំនួន ១៥ គ្រឿង
-ត្រីចម្រុះព្រលែងចូលបឹងធម្មជាតិ ១០០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម