មាតិកា
ចុះប្រជុំពង្រឹងសមត្ថភាពសហគមន៍កសិកម្ម នៅសហគមន៍កសិកម្មចម្រើនផលរាំងកេសី នៅភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ
ចេញ​ផ្សាយ ១៣ សីហា ២០១៩
413

នៅថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី១២ ខែ សីហា ឆ្នាំ២០១៩ ក្រុមការងារគម្រោងជំរុញផលិតកម្មស្បៀង( BFP) នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដឹកនាំដោយ លោក ឡុង ផន អនុប្រធានមន្ទីរ និងជាប្រធានគម្រោងថ្នាក់ខេត្ត លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ និងជាមន្រ្តីទទួលបន្ទុកសហគមន៍គម្រោង លោក ម៉ែន ទូច មន្រ្តីរដ្ឋបាល គណនេយ្យ  បានចុះប្រជុំពង្រឹងសមត្ថភាពសហគមន៍កសិកម្ម នៅសហគមន៍កសិកម្មចម្រើនផលរាំងកេសី នៅភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ដែលជាសហគមន៍ផលិតស្រូវចំណី។ កិច្ចប្រជុំនេះមានគោលបំណង៖

            - ដើម្បី ឲ្យសមាជិកសហគមន៍ទាំងអស់ ចងចាំពីគោលការណ៍ សកម្មភាព និងលទ្ធផលដែលទទួលបានពីគម្រោងកន្លងមក ហើយរួមគ្នាថែរក្សា គ្រប់គ្រង និងអនុវត្តបន្តដោយនិរន្តរភាពក្នុងសហគមន៍។

            - រំលឹកពីតួនាទីក្រុមប្រឹក្សាភិបាល និងគណកម្មាការត្រួតពិនិត្យសហគមន៍

            - ការចុះបញ្ជីស្នាមគណនេយ្យសហគមន៍

            - ជំរុញការផ្សព្វផ្សាយព័ត៌មានក្នុងសហគមន៍ដូចជាទីផ្សារផលិតផលតាមរយៈបណ្តាញសង្គម Facebookជាដើម

            -និងបានរំលឹកឡើងវិញពីបច្ចេកទេសផលិតស្រូវចំណីផងដែរ។

កិច្ចប្រជុំនេះមានកសិករចូលរួមចំនួន ២៧នាក់ ស្រី ១៨នាក់ ដោយបញ្ហាប្រឈម រាំងស្ងួត ខ្វះទឹក ហើយស្រូវចុះថោកជាងឆ្នាំមុន។

ចំនួនអ្នកចូលទស្សនា
Flag Counter