នៅថ្ងៃពុធ០៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៧ ខែ សីហា ឆ្នាំ២០១៩ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមជំនួប សម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តបាត់ដំបង និងក្រុមវាយតម្លៃបញ្ចប់គម្រោងក្រោមការឧបត្ថម្ភមូលនិធិដោយ គាំទ្រកម្មវិធីឧបត្ថម្ភអាហារនៅតាមសាលារៀនក្នុងប្រទេសកម្ពុជា ដែលដឹកនាំដោយ លោកជំទាវ សំ ចិន្តា អភិបាលរង នៃគណៈអភិបាល តំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដែលរៀបចំនៅសាលាខេត្តបាត់ដំបង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម