នៅថ្ងៃពុធ០៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៧ ខែ សីហា ឆ្នាំ២០១៩ លោក ខៀវ នី នាយរងផ្នែករដ្ឋបាលជលផលព្រែកទាល់ បានដឹកនាំមន្ត្រីក្រោមឱវាទ និងសហគមន៍នេសាទចុះអប់រំ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចពីព្រែកឡុងអុងដល់ព្រែកស្ពត ឃុំកោះជីវាំង ស្រុកឯកភ្នំ បាន០២ករណីរួមមានៈ
-សាច់មងប្រវែង ៨០០ ម៉ែត្រ
-របាំងស្បៃមុងប្រវែង ៦៥០ ម៉ែត្រ
-បង្គោលចំនួន ៤៥០ ដើម
-ឡុកចំនួន ០៥ គ្រឿង
-លូស្បៃមុងចំនួន ០៧ មាត់
-ត្រីចម្រុះព្រលែងចូលបឹងធម្មជាតិ ៣០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម