មាតិកា
ចុះពិនិត្យតំបន់រាំងស្ងួតក្នុងភូមិសាស្ត្រស្រុកសង្កែ និងស្រុកមោងឬស្សី
ចេញ​ផ្សាយ ០៨ សីហា ២០១៩
396

នៅថ្ងៃពុធ០៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៧ ខែ សីហា ឆ្នាំ២០១៩ មន្ត្រីការិយាល័យផែនការ-គណនេយ្យ នៃមន្ទីរកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមអមដំណើរគណប្រតិភូជប៉ុន និងក្រុមការងារការិយាល័យផែនការ-ស្ថិតិនៃអគ្គនាយកដ្នានផែនការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យតំបន់រាំងស្ងួតក្នុងភូមិសាស្ត្រស្រុកសង្កែ និងស្រុកមោងឬស្សី ដោយមានការចូលរួមពី លោក មែន សុធី ប្រធានការិយាល័យផែនការ-ស្ថិតិនៃអគ្គនាយកដ្នានផែនការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក SHOJI KIMURA  អ្នកបច្ចេកវិទ្យាប្រទេសជប៉ុន (Chief Researcher Limited Liability Company Technical Advisor) លោក ព្រំ វឹក អនុប្រធានការិយាល័យផែនការ-គណនេយ្យនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង សមាជិកចូលរួម១០នាក់ ក្នុងនោះមានស្រី១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter