នៅថ្ងៃអង្គារ០៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៦ ខែ សីហា ឆ្នាំ២០១៩ លោក ខៀវ នី នាយរងផ្នែករដ្ឋបាលជលផលព្រែកទាល់ បានដឹកនាំមន្ត្រីក្រោមឱវាទ និងសហគមន៍នេសាទចុះអប់រំ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចពីព្រែកស្ពតដល់ពាក់កន្ទេល ឃុំកោះជីវាំង ស្រុកឯកភ្នំ បាន០២ករណីរួមមានៈ
-សាច់មងប្រវែង ១០០០ ម៉ែត្រ
-របាំងស្បៃមុងប្រវែង ៨០០ ម៉ែត្រ
-បង្គោលចំនួន ៦០០ ដើម
-ឡុកចំនួន ០៦ គ្រឿង
-លូស្បៃមុងចំនួន ១០ មាត់
-ត្រីចម្រុះព្រលែងចូលបឹងធម្មជាតិ ៣០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម