នៅព្រឹកថ្ងៃអង្គារ០៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៦ ខែ សីហា ឆ្នាំ២០១៩ មន្ត្រីការិយាល័យផែនការ-គណនេយ្យនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមប្រជុំពិភាក្សាស្ដីពី ការផ្ទៀងផ្ទាត់ផ្ទៃដីដាំដុះដំណាំស្រូវដោយប្រើប្រាស់ប្រព័ន្ធផ្កាយរណប ឈ្មោះ INAHOR របស់ប្រទេសជប៉ុន ក្នុងនោះមាន មានមន្ត្រីស្រុកចូលរួមចំនួន៦នាក់រួមមាន ស្រុកបាណន់, ថ្មគោល, ឯកភ្នំ, បវេល, សង្កែ និងស្រុកមោងឬស្សី។ កិច្ចប្រជុំនេះដឹកដោយ លោក មែន សុធី ប្រធានការិយាល័យផែនការ-ស្ថិតិនៃអគ្គនាយកដ្នានផែនការ-គណនេយ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក SHOJI KIMURA អ្នកបច្ចេកវិទ្យាប្រទេសជប៉ុន (Chief Researcher Limited Liability Company Technical Advisor) លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ជាគណៈអធិបតី ដែលមានសមាជិកចូលរួម១៥នាក់ ក្នុងនោះមានស្រី១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម