មាតិកា
សកម្មភាពចុះជួបប្រជាកសិករ និងសមាជិកសហគមន៍ផលិតបន្លែ តាសីសាមគ្គី ស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល
ចេញ​ផ្សាយ ០៦ សីហា ២០១៩
596

នៅព្រឹកថ្ងៃអង្គារ០៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៦ ខែ សីហា ឆ្នាំ២០១៩ លោក ឡុង ផន អនុប្រធានមន្ទីរ និងជាប្រធានគម្រោងជំរុញផលិតកម្មស្បៀង( BFP) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ និងជាមន្ត្រីទទួលបន្ទុកសហគមន៍នៃគម្រោង បានចុះជួបជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍ផលិតបន្លែ តាសីសាមគ្គី ស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល។ ជាលទ្ធផល យើងបានពិភាក្សាពីការកាត់ខ្នែងដើមត្រប់ ដើម្បីឱ្យបានផ្លែច្រើននិងធំស្មើគ្នាល្អ និងមើលការដាក់ជីធម្មជាតិលើដំណាំជីរណា និងស្ពៃ  ការប្រមូលផលជី ត្រសក់ និងម្រះ។ អ្វីដែលកសិករសប្បាយចិត្តគឺ ជីរណាមានតម្លៃល្អ ៥,៥០០រៀលក្នុងមួយគីឡូក្រាម លើសខែមុន ១,០០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែម្រះធ្លាក់ថ្លៃ ៥០០-១,០០០រៀលក្នុងមួយគីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter