នៅថ្ងៃសៅរ៍ ០៣កើត ខែសា្រពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ លោក ពិត ភារក្ស នាយខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង និងសហការី (លោកនាយ នាយរងផ្នែករដ្ឋបាលព្រៃឈើបាត់ដំបង នាយ នាយរងសង្កាត់រដ្ឋបាលព្រៃឈើ ព្រមទាំងមន្ត្រីក្រោមឱវាទ ផ្នែករដ្ឋបាលព្រៃឈើ) បានចូលរួមពិធីដាំឈើនៅវត្តតាលវ័ន (អណ្តូងត្នោត) ភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម សែម ស៊ីណង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំនរា ដោយមានការអញ្ជើញចូលរួមពីព្រះសង្ឃ លោកអនុប្រធានមន្ទីរបរិស្ថាននិងសហការី ការិយាល័យជំនាញពាក់ព័ន្ធចំណុះរដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សមកពីអនុវិទ្យាល័យនរា អនុវិទ្យាល័យតាប៉ុន និងបឋមសិក្សាអូរមុនី២ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម