ពិធីប្រគល់សម្ភារកសិកម្មដល់សហគមន៍ផលិតកម្មគ្រាប់ពូជស្រូវចំនួន 22 ក្នុងគម្រោង(RIAPIP) ដែលមានការអញ្ជើញចូលរួមពី លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេធិកាក្រសួងកសិកម្មនិងជានាយិកាគម្រោង (RIAPIP ) លោក ទី សុង ប្រធាននាយកដ្ឋានផែនការ គណនេយ្យនិងកិច្ចសហប្រតិបត្តិការអន្តរជាតិលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម លោក ហេង សុខិណា ទីប្រឹក្សាក្រសួងហិរញ្ញវត្ថុ និងលោកសៀង ហេងប្រធានស្ថានីយ៍កំពីងពួយ។ សហគមន៍ដែលបានទទួលសម្ភារកសិកម្មមានចំនួនសរុប22 ក្នុងនោះមានសហគមន៍ចំនួន06ទទួលបានសម្ភារៈដូចគ្នា៖ ម៉ាស៊ីនស្ទូង1គ្រឿង, ម៉ាស៊ីនបូមទឹក1គ្រឿង, ម៉ាស៊ីនបាញ់ថ្នាំ1គ្រឿង,ម៉ាស៊ីនប្រមូលគ្រាប់ពូជស្រូវ1គ្រឿង, ហើយសហគមន៍16ទៀត ទទួលបានសម្ភារៈ ម៉ាស៊ីនបាញ់ថ្នាំ1គ្រឿង។ កម្មវិធីនេះ រៀបចំនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម