ថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ផ្នែករដ្ឋបាលព្រៃឈើមោងឬស្សី បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយៈស្តីពី ការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិនិងសុំសិទ្ធិកាន់កាប់អចលនទ្រព្យនៅបណ្ដាក្រុង-ស្រុកទាំង១៤ក្នុងខេត្តបាត់ដំបង ។ ផ្នែករដ្ឋបាលព្រៃឈើបាត់ដំបង និងសង្កាត់រដ្ឋបាលព្រៃឈើបាត់ដំបង បានក្រីមែកនិងកែលម្អដើមផ្កាកុំឱ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងបាត់ដំបង។ ផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល កាលពីថ្ងៃទី២៨~៣០ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារដឹកនាំដោយលោក លី ជូបៀង អនុប្រធាននាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើ និងសហការី បានសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង ផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល និងសង្កាត់រដ្ខបាលព្រៃឈើសំឡូត ចុះពិនិត្យនិងផ្ទៀងផ្ទាត់លិខិតបើកផ្លូវ(LP) លិខិតដឹកជញ្ជូនផល អនុផលព្រៃឈើ(PC) នៅខណ្ឌរដ្ឋបាលព្រៃឈើ ដោយធ្វើការណែនាំដល់មន្រ្តីរដ្ឋបាលព្រៃឈើ ក្នុងការផ្តល់លិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ (,PC) ឲ្យបានត្រឹមត្រូវ ជម្រុញលារងារបង់ថ្លៃសួយសារ និងបុព្វលាភផល អនុផលព្រៃឈើចូលថវិការដ្ឋ។ សង្កាត់រដ្ឋបាលព្រៃឈើសំឡូត បានចូលរួមប្រជុំការងារសហគមន៍ព្រៃឈើក្រោមការដឹក លោក គង់ មុន្នីចាន់ នាយកអង្គការMJP អង្គប្រជុំផ្តោតលើការចុះកិច្ចព្រមព្រៀងជាពិសេសចំពោះសហគមន៍ចំនួន២គឺ សហគមន៍តាខះមានជយ័និងសហគមន៍តាខេះសំឡូត។បន្ទាប់លោកនាយកបានជួយស្រះទឹកមួយកន្លែងមានទំហំ ២០គុណ៤០ដល់សហគមន៍សំរាប់ប្រើប្រាស់ទឹក។សង្កាត់រដ្ឋបាលព្រៃឈើបាណន់ បានសហការជាមួយមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង និងអង្គការម្លប់បៃតង ចុះផ្សព្វផ្សាយពង្រឹងការងារល្បាតដល់សហគមន៍ព្រៃឈើគីរីសិលាកែវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម