ថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ លោកប្រធានការិយាល័យកសិកម្មស្រុកកំរៀង បានចុះទៅពិនិត្យដំណាំពោត ដែលត្រូវដង្ហូវបំផ្លិចបំផ្លាញពោតរបស់ប្រជាកសិករ នៅភូមិផ្លូវប្រាំមួយ ឃុំតាក្រី ស្រុកកំរៀងឈ្មោះ លោក ចាន់ តាក ខូចខាតអស់ចំនួន៤ ហិកតា និងប្រជាកសិករផ្សេងៗទៀត។ ចំនែកឯនៅស្រុករតនមណ្ឌលវិញ លោកប្រធានការិយាល័យកសិកម្មស្រុករតនមណ្ឌល ក៏បានចុះទៅភូមិបាដាក ឃុំរស្មីសង្ហារ ជាមួយក្រុមមការងារអគ្គនាយកកសិកម្ម ពិនិត្យមើលស្ថានភាពដង្កូវស៊ីបំផ្លាញដំណាំពោតកសិករ ។ ហើយក៏មានការបំផ្លាញនៅភូមិផ្សេងៗខ្លះដែរ។ គួរបញ្ជាក់ផងដែរថា ការចុះទៅពិនិត្យប្រព្រឹត្តនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម