ថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ លោក អ៊ិន សុវណ្ណមុនី្ន ឣនុប្រធានមន្ទីរកសិកម្ម លោកប្រធានការិយាល័យក្សេត្រសាស្រ្ត លោកប្រធានការិយាល័យកសិក្មស្រុកសង្កែ លោកប្រធានការិយាល័យកសិកម្មស្រុកបាណន់ លោកមន្រ្តីការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម និងកសិករបង្ហាញចំនួន៥នាក់ ស្រី១នាក់ បានចុះទៅមើលទីផ្សារលក់បន្លែ និងផ្លែឈើដែលចែកចាយដ៏ធំនៅទីក្រុងបាងកក។ បន្ទាប់ពីចុះទៅមើលទីផ្សារលក់បន្លែរួចហើយ បន្តចូលរួមប្រជុំបូកសរុបដំណើរទស្សនកិច្ចពីបញ្ហា សំណូមពរ ដំណោះស្រាយ និងផែនការទិសដៅបន្តរបស់គម្រោង Tica នៅឣគ្គនាយកដ្ឋានកសិកម្ម ក្រុងបាងកក ។ សកម្មភាពរបស់គម្រោងTica ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅប្រទេសថៃ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម