ថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ លោក ឡុង ផន អនុប្រធានមន្ទីរ លោក សួស ចាន់ធី អនុប្រធានការិយាល័យនីតិកម្មកសិកម្ម បានអមដំណើរគណៈប្រតិភូ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះត្រួតពិនិត្យចរាចរជី និងថ្នាំកសិកម្មខុសច្បាប់ តាមច្រកនៃស្រុកសំពៅលូន ភ្នំព្រឹក និងស្រុកកំរៀង។ បន្ទាប់ពីចុះត្រួតពិនិត្យនៅតាមច្រកព្រំដែនរួចហើយ នៅរសៀលនេះ លោកប្រធានមន្ទីរ ព្រមទាំងសហការីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តចូលរួមពិភាក្សាលើការងារបង្ការ និងទប់ស្កាត់ការនាំចូលថ្នាំកសិកម្ម និងជីកសិកម្មខុសច្បាប់តាមច្រកព្រំដែន ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម គឹម សុន រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម ហឿង សុគន្ធ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ដែលរៀបចំនៅសាលាខេត្តបាត់ដំបង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម