មាតិកា
ខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង
ចេញ​ផ្សាយ ២៣ ឧសភា ២០១៩
520

ថ្ងៃព្រហស្បតិ៍ ០៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា  ឆ្នាំ២០១៩ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង សហការជាមួយអង្គការម្លប់បៃតង បានចុះទៅពង្រឹងការល្បាតព្រៃសហគមន៍និងពិនិត្យបង្គោលព្រំនៅសហគមន៍ភូមិថ្មី។ ។   ផ្នែករដ្ឋបាលព្រៃឈើបាត់ដំបងបានចូលរួមពិភាក្សា និងអនុវត្តន៍ក្រីមែកនិងកែលម្អដើមផ្កាជាមួយសាលាក្រុងកុំឱ្យមានផលប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងបប។ ។ សង្កាត់រដ្ឋបាលព្រៃឈើបាត់ដំបង បានប្រគល់កូនឈើចំនួន១៥០ដើម ជូនទៅសសលាបឋមសិក្សាអន្លង់តាម៉ុក ឃុំរបស់មង្គល ស្រុកមោងឬស្សី។ ។ ផ្នែករដ្ឋបាលព្រៃឈើបាត់ដំបងមោងឬស្សី បានចូលរួមបើកបវេសនកាលពុទ្ធិកសាលានៅវត្តពោធិធ្យារាម ស្រុកមោងឬស្សី។ ។  លោក ម៉ាក វ៉ាន្នី នាយរងផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល បានដំណើរការបោះបង្គោលព្រំព្រៃសហគមន៍កំពីងពួយ សម្រាប់គម្រោងឆ្នាំ ២០១៩ ចំនួន ១០០ដើម។ បច្ចុប្បន្ន បោះបាន១០បង្គោល។ ។ សង្កាត់រដ្ឋបាលព្រៃឈើសំឡូតរួមជាមួយគណៈកម្មការសហគមន៍ព្រៃឈើតាសាញត្បូងសហការជាមួយអង្គការMJP បានចុះស្ទូងកូនឈើ(កូនក្ងោក)ចំនួន ៨០០ដើម ។

ចំនួនអ្នកចូលទស្សនា
Flag Counter