ថ្ងៃព្រហស្បតិ៍ ០៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមប្រជុំក្នុងកិច្ចពិភាក្សា និងដោះស្រាយករណីសុំគោលការណ៍កាត់ផ្ទៃទំហំ ៣២,២១០ ម៉ែត្រការ៉េ ចេញពីផ្ទៃដីកសិដ្ឋានផលិតពូជស្រូវទួលសំរោង របស់អគ្គនាយកដ្ឋានកសិកម្មជូនមន្រ្តីរាជការ និវត្តន៍ជន និងប្រជាពលរដ្ឋកំពុងស្នាក់នៅ អចិន្រ្តយ៍។ កិច្ចពិភាក្សានេះ រៀបចំនៅសាលប្រជុំនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ រាជធានីភ្នំពេញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម