ថ្ងៃពុធ ០៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ លោក ឈឹម វជិរា ប្រធានមន្ទីរ លោក ឡុង ផន អនុប្រធានមន្ទីរ លោកស្រីប្រធាន-លោកអនុប្រធានព្រមទាំងមន្រ្តីការិយាល័យនីតិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារប្រកាស ស្តីពី គោលការណ៍ណែនាំសម្រាប់ ស្លាកសញ្ញាព័ត៌មាន និងគំរូស្លាកសញ្ញាព័ត៌មាននៃថ្នាំកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម គឹម សុន រដ្ឋលេខាធិការ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម ដែលរៀបចំនៅសណ្ឋាគារ ខេមរាបាត់ដំបង១ ដែលមានអ្នកចូលរួម ១២៧នាក់ ស្រី១៩នាក់។ ការរៀបចំសិក្ខាសាលានេះ បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងលើអាជីវករត្រូវតែអនុវត្តស្លាកសញ្ញាព័ត៌មានជាភាសាខ្មែរ លើសំបកវេចខ្ចប់ថ្នាំកសិកម្ម គ្រប់ប្រភេទសម្រាប់ធ្វើការផ្គត់ផ្គង់ចែកចាយដល់អ្នកប្រើប្រាស់ដោយធានាបាននូវប្រសិទ្ធភាព និងយល់ដឹងអំពីផលប៉ះពាល់ដល់សុខភាព មនុស្ស សត្វ និងបរិស្ថាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម