ថ្ងៃអង្គារ ០៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នាយផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល និងនាយសង្កាត់រដ្ឋបាលព្រៃឈើសំឡូត បានចូលរួមកិច្ចប្រជុំស្តីពីការលួចកាប់ឈើឆ្លងព្រំដែន មានករណីកាប់ឈើចេញពីស្រុកសំឡូតទៅស្រុកវាលវែង និងវិធានការណ៍ទប់ស្កាត់បទល្មើសព្រៃឈើឱ្យតឹងរឹងជាមុន ក្រោមអធិបតីភាពឯកឧត្តម ហឿង សុគន្ទ អភិបាលរង នៃគណៈអភិបាលខេត្ត បាត់ដំបង ដោយមានការចូលរួមពី អភិបាល នៃគណៈអភិបាលស្រុក អង្គភាពវរៈ310,502,823 អធិការដ្ឋាននគរបាលស្រុកសំឡូត និងបរិស្ថាន ដែលចូលរួមសរុប ១៩នាក់ នៅសាលាស្រុកសំឡូត។ នាយរងផ្នែករដ្ឋបាលព្រៃឈើ និងនាយសង្កាត់រដ្ឋបាលព្រៃឈើរតនមណ្ឌល បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាស្រុករតនមណ្ឌល លើកទី៦០ អាណត្តិទី២ ក្រោមអធិបតីភាពលោក ថាត ណារ៉ុន ប្រធានក្រុមប្រឹក្សាស្រុក ដែលរៀបចំនៅសាលាស្រុករតនមណ្ឌល។ ផ្នែករដ្ឋបាលព្រៃឈើ និងសង្កាត់រដ្ឋបាលព្រៃឈើបាត់ដំបង បានទទួលពស់ថ្លាន់ពីប្រជាពលរដ្ឋចំនួន២ក្បាលរស់ទម្ងន់២២គីឡូក្រាម និងបានព្រលែងចូលក្នុងព្រៃធម្មជាតិវិញដោយធ្វើកំណត់ហេតុតាមនីតិវិធី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម