មាតិកា
ប្រគល់កូនឈើក្រញូងចំនួន ២០០ដើម
ចេញ​ផ្សាយ ០៦ ឧសភា ២០១៩
440

ថ្ងៃចន្ទ ០៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា  ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង បានប្រគល់កូនឈើក្រញូងចំនួន ២០០ដើម ដល់សាខាកាកបាទក្រហមខេត្តបាត់ដំបង។​ ផ្នែករដ្ឋបាលព្រៃឈើ និងសង្កាត់រដ្ឋបាលព្រៃឈើបាត់ដំបង បានចុះកាត់ស្តុកសៀវភៅលើរោងលក់គ្រឿង  សង្ហារឹមពីឈើក្នុងក្រុងបាត់ដំបង។ សង្កាត់រដ្ឋបាលព្រៃឈើបាត់ដំបងបានប្រគេនកូនឈើចំនួន៣០០ដើមដល់វត្តភ្នំសំពៅស្រុកបាណន់។ ផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល បានដឹកនាំកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើសំឡូតសហការជាមួយMJP ចុះបណ្តុះកូនឈើបន្ថែមនៅថ្នាលបណ្តុះកូនឈើសហគមន៍ព្រៃឈើភូមិកញ្ចាំង ស្រុកសំឡូត ចំនួន ១០០០  ដើម។គិតចាប់ពីថ្ងៃមករាដល់ខែឧសភា សរុបកូនឈើបណ្តុះបាន ៧០០០ដើម ។

ចំនួនអ្នកចូលទស្សនា
Flag Counter