មាតិកា
ពិធីចែកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
ចេញ​ផ្សាយ ០៦ ឧសភា ២០១៩
327

ថ្ងៃចន្ទ ០៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមជាកិត្តិយសក្នុងនាមសមាជិកប្រតិបត្តិ  សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង  ក្នុងពិធីចែកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង  ជូនដល់បងប្អូនប្រជាពលរដ្ឋ  ចំនួន  ២០៣គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់  និងភ្លើងឆេះផ្ទះ  ចំនួន២ឃុំ (រកា  និងតាប៉ុន)  នៃស្រុកសង្កែ ដោយក្នុងមួយគ្រួសារទទួលបាន  អង្ករ  ២៥គីឡូ  ទឹកត្រីមួយយួរ  ទឹកសុទ្ធវីឃែចំនួនមួយធុង ចំណុះ២០លីត្រ  ឃីតមួយកញ្ចប់ និងថវិកាចំនួនមួយម៉ឺនរៀល។ ពិធីនេះ  ក៏មានការចូលរួមក្រោមវត្តមាន  ឯកឧត្តម  កុល  វីរៈ  ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសង្កែ  ប្រធានក្រុមកាងារឃុំតាប៉ុន  លោកអនុប្រធានសាខាកាកបាទក្រហមខេត្ត  ព្រមទាំងសមាជិក  លោកអភិបាល-អភិបាលរង នៃគណៈអភិបាលស្រុកសង្កែ  លោកស្រីមេឃុំ  ក្រុមប្រឹក្សា ឃុំទាំង២  ព្រមទាំងកងកម្លាំងនគរបាល  ប៉ុស្ដិ៍រដ្ឋបាល ។

ចំនួនអ្នកចូលទស្សនា
Flag Counter