ថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមគោរពវិញ្ញាណក័្ខនសព នាយឧត្តមសេនីយ៍ ឡេ ឌឹក ឯញ់ អតីតសមាជិកការិយាល័យនយោបាយគណបក្សកុនិស្តវៀតណាម អតីតប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានទទួលមរណភាព នាថ្ងៃទី២២ ខែ មេសា ឆ្នាំ ២០១៩ នៅហាណូយ ក្នុងជន្មាយុ ៩៩ឆ្នាំ។ ពិធីគោរពវិញ្ញាណក័្ខនសព នាយឧត្តមសេនីយ៍ ឡេ ឌឹក ឯញ់ បានរៀបចំនៅស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ហឿង សុគន្ធ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម