មាតិកា
ចុះចែកសម្ភារៈ និងថវិកាល្បាតដល់ សហគមន៍ព្រៃឈើចំនួន ១២
ចេញ​ផ្សាយ ២៦ មេសា ២០១៩
387

ថ្ងៃសុក្រ ០៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា  ឆ្នាំ២០១៩ លោក ចាន់ សុត្ថា នាយរងខណ្ឌរដ្ឋបាលព្រៃឈើ និងមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង នាយរងផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើរតនមណ្ឌល និងសង្កាត់រដ្ឋបាលព្រៃឈើបាណន់ បានចុះចែកសម្ភារៈ និងថវិកាល្បាតដល់ សហគមន៍ព្រៃឈើចំនួន ១២ ក្នុងស្រុករតនមណ្ឌល និងស្រុកបាណន់។​ លោកនាយរង ផ្នែករដ្ឋបាលព្រៃឈើមោងឬស្សី បានចូលរួមវគ្គបច្ចេកទេស ថែទាំការពារ និងព្យាបាលជំងឺនៅវិទ្យាស្ថានបណ្តុះបណ្ដាលវិស័យព្រៃឈើ និងសត្វព្រៃភ្នំពេញថ្មី(ថ្ងៃទី៥ ចុះអនុវត្តទ្រឹស្ដី)។ផ្នែករដ្ឋបាលព្រៃឈើបាត់ដំបងនិងសហការីបានចុះធ្វើបច្ចុប្បន្នភាពនិងរៀបចំបង្កើតផែនទីនៃរុក្ខទិវាថ្នាក់ខេត្ត ឆ្នាំ២០១៦ស្ថិតនៅចំណុចប្រឡាយអូរសណ្តាស់ស្រុកសង្កែ។

ចំនួនអ្នកចូលទស្សនា
Flag Counter