ថ្ងៃព្រហស្បតិ៍ ០៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ លោក សៀង ដារិទ្ធ នាយផ្នែករដ្ឋបាលជលផលព្រែកទាល់ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះអប់រំ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលចំណុចពីកប់ជេសដល់ពាក់កន្ទេល ឃុំកោះជីវាំង ស្រុកឯកភ្នំ បាន០២ករណី ក្នុងនាំរួមមាន៖
- របាំងសាច់អួនចំនួន ១០០០ម៉ែត្រ
- របាំងស្បៃមុងប្រវែង ៧៥០ម៉ែត្រ
- បង្គោលចំនួន ៩០០ដើម
- លូស្បៃមុងចំនួន ០៩មាត់
- ឡុកចំនួន ១០គ្រឿង
- ត្រីចម្រុះព្រលែងចូលបឹងធម្មជាតិ ១១០គីឡូក្រាម។ ការបង្រ្កាបបទល្មើសនេះ បានប្រព្រឹត្តនៅថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០១៩។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម