មាតិកា
ពិធិចែកអំណោយដល់ប្រជាពលដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន២៧៩គ្រួសារ
ចេញ​ផ្សាយ ២៥ មេសា ២០១៩
287

ថ្ងៃព្រហស្បតិ៍ ០៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា  ឆ្នាំ២០១៩ លោក ឈឹម វជិវា ប្រធានមន្ទីរ​និងមន្រ្តីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមជាកិត្តិយសក្នុងពិធិចែកអំណោយដល់ប្រជាពលដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន២៧៩គ្រួសារ ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង នៅបរិវេណសាលាឃុំជ្រៃ ស្រុកថ្មគោល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង។ ក្នុងពិធីនោះដែរ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមថា ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះធ្ងន់ធ្ងរដួលរលំផ្ទះទាំងស្រុងចំនួន២៨គ្រួសារត្រូវបានទទួលអំណោយ ក្នុង១គ្រួសារទទួលបានថវិកា២០ម៉ឺនរៀល សង្ក័សី២០សន្លឹក ទឹកបរិសុទ្ធ១កេស អង្ករ២៥គីឡូក្រាម មី១កេស និងប្រជាពលរដ្ឋរងគ្រោះមធ្យមចំនួន២៥១គ្រួសារ បានទទួលអំណោយក្នុង១គ្រួសារទទួលបានថវិកា២០ម៉ឺនរៀល សង្ក័សី១០សន្លឹក ទឹកបរិសុទ្ធ១កេស អង្ករ២៥គីឡូក្រាម មី១កេស។ គួរបញ្ជាក់ថា នៅ ថ្ងៃទី ២១ និង ២២ ខែមេសា ឆ្នាំ ២០១៩ ខ្យល់ព្យុះកន្ត្រាក់  បានប៉ះពាល់ផ្ទះ ប្រជាពលរដ្ឋនៅក្នុងស្រុកចំនួន ១០ ស្មើនឹង៨៧៦ខ្នង ក្នុងនោះ ស្រុកថ្មគោលច្រើនជាងគេ  និងបង្កឲ្យមានពលរដ្ឋរងរបួសផងដែរ  ហើយសម្រាប់ ថ្ងៃទី២៤  ខែមេសា  ក៏មានខ្យល់កន្ត្រាក់ចំនួន ៤ស្រុកទៀតដោយប៉ះពាល់ផ្ទះពលរដ្ឋ ចំនួន ១០១ខ្នង៕   នៅព្រឹកនេះដដែល លោកប្រធានមន្ទីរ និងនាយរងខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង បានចូលរួមពិធីប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង។

ចំនួនអ្នកចូលទស្សនា
Flag Counter