ថ្ងៃអង្គារ ០៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ លោកនាយរងផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល បានចូលរួមប្រជុំនៅសាលាឃុំផ្លូវមាសស្តីពីព្រំប្រទល់ រវាងស្រុកសំឡូត និងស្រុករតនមណ្ឌល នៅចំណុចភូមិសេកសក និងភូមិចំចងរមាំងរមាំងលើ។
- លោកនាយសង្កាត់រដ្ឋបាលព្រៃឈើបាណន់ បានប្រគល់រថយន្តដែលបានពិនយ័អន្តការណ៍រួចជូនម្ចាស់ដើមវិញ ឈ្មោះ យ៉េន ចាន់រ៉ុង តាមលិខិតលេខ ៧៤៧រព.ននព ចុះថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៩ របស់រដ្ឋបាលព្រៃឈើ។
- មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើរតនមណ្ឌល បានចូលរួមប្រជុំនៅសាលាស្រុករតនមណ្ឌល ស្ដីពីសុខភាពភ្នែក និងមូលនិធិប្រចាំនៅកម្ពុជា។
- លោកនាយ នាយរង សង្កាត់រដ្ឋបាលព្រៃឈើសំឡូត បានដឹកនាំគណៈកម្មការសហគមន៍ព្រៃឈើតាខេមានជ័យចុះពិនិត្យជាក់ស្ដែងលើពីទីតាំងដាំកូនឈើកាលពីឆ្នាំ ២០១៨ ដែលត្រូវជនល្មើសបានបំផ្លាញកន្លងមកឃើញថាកំពុងតែនៅមានសកម្មភាពកាត់ស្មៅដើម្បីដាំដំណាំជាបន្តទៀតដោយពុំមានការអនុញ្ញាតពីសហគមន៍ឬរដ្ឋបាលព្រៃឈើ ឡើយ។សមាសភាពចូលរួម ៨នាក់។
- លោកនាយ សង្កាត់រដ្ឋបាលព្រៃឈើគាស់ក្រឡ បានចូលរួម ចែកអំណោយ ជាមួយមួយសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជូនប្រជាពលរដ្ឋដោយខ្យល់កន្ត្រាក់ នៅក្នុងបរិវេណវត្តដូនបា ឃុំដូនបា ស្រុកគាស់ក្រឡ ចំនួន៣៥គ្រួសារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម