មាតិកា
ដោះស្រាយបន្ទាន់នៅសាលាស្រុកថ្មគោល
ចេញ​ផ្សាយ ២៣ មេសា ២០១៩
319

ថ្ងៃអង្គារ ០៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទខេត្តបាត់ដំបង និងអាជ្ញាធរស្រុក ឃុំ ពាក់ព័ន្ធបានចូលរួមប្រជុំដោះស្រាយបន្ទាន់នៅសាលាស្រុកថ្មគោល ក្នុងករណីភ្លៀងខ្យល់កន្រ្តាក់បំផ្លាញផ្ទះប្រជាពលរដ្ឋនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ដែលដឹកនាំដោយឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងឯកឧត្តម ប៊ុត គឹមស៊ាន អភិបាលស្តីទី នៃគណៈអភិបាលខេត្តបាត់ដំបង ដែលមានគ្រោះធម្មជាតិកើតឡើងដូចខាងក្រោម៖

            - ទូទាំងខេត្តបាត់ដំបង ខូចខាតផ្ទះ ៥៣០ខ្នង

            - ក្នុងស្រុកថ្មគោលខូចខាតផ្ទះ      ២២៧ខ្នង ក្នុងនោះមាន៖

                   1. ឃុំជ្រៃខូតខាតផ្ទះ            ១២៩ខ្នង

                        - សាលាពុទ្ធិកវិទ្យាល័យរបើកទាំងស្រុង(វត្តរូង)

                        - វិទ្យាល័យជ្រៃរបើកសង្ក័សី ២៦សន្លឹក

                        - សាលារៀនរបើកក្បឿង ២ម៉ែត្រការ៉េ)។

                   2. ឃុំជ្រោយស្តៅខូតខាតផ្ទះ     ៩២ខ្នង

                   3. ឃុំអន្លង់រុនខូតខាតផ្ទះ       ០៣ខ្នង

                        - របើកដំបូលទាំងស្រុង ១ខ្នង

                        - របើកដំបូលសង្ក័សី ២៦សន្លឹក ២ខ្នង

                   4. ឃុំបន្សាយត្រែងខូតខាតផ្ទះ   ០២ខ្នង ។

ចំនួនអ្នកចូលទស្សនា
Flag Counter