ថ្ងៃព្រហស្បតិ៍ ០៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ លោក ខៀវ នី នាយរងផ្នែករដ្ឋបាលជលផលព្រែកទាល់ បានដឹកនាំមន្ត្រីក្រោមឱវាទសរុបចំនួន៦នាក់ ចុះអប់រំ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចខាងជើងព្រែកពាក់កន្ទេលដល់ព្រែកព្រះដើមឈើឃុំកោះជីវាំង ស្រុកឯកភ្នំ បាន០១ករណីរួមមាន៖
-របាំងសាច់អួនចំនួន ១២០០ម៉ែត្រ
-បង្គោលចំនួន ៤០០ដើម
-ឡុកចំនួន ០៥គ្រឿង
-ត្រីចម្រុះព្រលែងចូលបឹងធម្មជាតិ ២០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម