ថ្ងៃព្រហស្បតិ៍ ០៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ខេត្តបាត់ដំបង បានរៀបចំពិធីបួងសួង ក្រុងពលី សូត្រមន្ត និងរាប់បាត្រប្រគេនព្រះសង្ឃ ៥៧អង្គ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ គ.ស ២០១៩ នៅសាលាខេត្តបាត់ដំបង។ ពិធីបួងសួង ក្រុងពលី សូត្រមន្ត និងរាប់បាត្រទទួលទេវតាឆ្នាំថ្មីនេះ មានការអញ្ជើញចូរួមពី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំង ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម