មាតិកា
ពិធីសំណេះសំណាលជាមួយនិវត្តន៍ជន
ចេញ​ផ្សាយ ០៨ មេសា ២០១៩
358

ថ្ងៃចន្ទ ០៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា  ឆ្នាំ២០១៩ លោក ឈឹម វជិរា ប្រធានមន្ទីរ លោក អ៊ុច ភិរុណ នាយរងខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទខេត្តបាត់ដំបង បានចូលរួមពិធីសំណេះសំណាលជាមួយនិវត្តន៍ជន ជាមន្ត្រីរាជការស៊ីវិល សមាជិកសមាគមអតីតយុទ្ធជនពិការ និងមន្ត្រីនគរបាលចូលនិវត្តន៍ចំនួន ២៧១៦នាក់ និងផ្តល់ថវិកាលើកទឹកចិត្តក្នុងម្នាក់ៗ ៥០០០០រៀល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់  សម្តេចក្រឡាហោម   ស  ខេង  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង និងលោកជំទាវ។ ពិធីនេះ រៀបចំនៅសាលមហាស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ នៅរសៀលថ្ងៃនេះដដែល លោកប្រធានមន្ទីរ និងលោកនាយ-នាយរងខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង បន្តចូលរួមពិធីបួងសួងសុំសេចក្តីសុខនៅប្រាសាទបាណន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ។

ចំនួនអ្នកចូលទស្សនា
Flag Counter