ថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរឹទ្ធដើម្បីទទួលអំណរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២-២៥៦៣។ បន្ទាប់ពីពិធីសូត្រមន្តចប់ ក៏មានការរាប់បាត្រ និងសំណេះសំណាលនិងផ្តល់ជូនថវិកាមួយចំនួន ៥០,០០០រៀល ក្នុងមា្នក់ៗ ដល់ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងនិវត្តជន នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដែលមានអ្នកចូលរួមសរុប ៣២៧នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម