មាតិកា
វេទិកាអ្នកពាក់ព័ន្ធច្រើនភាគីនៃបណ្តុំអាជីវកម្មបន្លែ
ចេញ​ផ្សាយ ០៤ មេសា ២០១៩
355

ថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា  ឆ្នាំ២០១៩ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនិងជាប្រធានកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)និងក្រុមការងារ និងលេខាធិការដ្ឋានកម្មវិធីASPIRE បានចូលរួមធ្វើវេទិកាអ្នកពាក់ព័ន្ធច្រើនភាគីនៃបណ្តុំអាជីវកម្មបន្លែ នៅភូមិអន្លង់តាម៉ី ឃុំឈើទាល និងមាន់ស្រែ នៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានអ្នកចូលរួមចំនួន ១៨៤នាក់ ស្រី ៣២នាក់ ក្នុងគោលបំណង៖

            ១.ស្វែងយល់ពីចំណុចខ្លាំងរបស់បណ្តុំ

            ២.ចំណុចខ្សោយ និងបញ្ហាប្រឈម

            ៣.មធ្យោបាយទាំងឡាយដើម្បីដោះស្រាយ

            ៤.កាលានុវត្តភាពក្នុងការបង្កើតសក្តានុពលអាជីវកម្មដែលក្នុងនោះរួមទាំងការគៀរគការចូលរួមពីភាគីដទៃទៀត

            ៥.ផ្លាស់ប្តូរបទពិសោធន៍បច្ចេកទេសផលិតរវាងសមាជិកក្នុងបណ្តុំ ក៏ដូចជាតំណាងបណ្តុំអាជីវកម្មដទៃទៀតដែលមានមុខរបរប្រហាក់ប្រហែលគ្នាក្នុងខេត្ត

            ៦.ស្វែងរកការចូលរួមពីភាគី ដែលអាចមើលឃើញផលចំណេញ និងជួយគាំទ្រដល់បណ្តុំអាជីវកម្មថែមទៀត ដែលក្នុងរួមមានជាអាទិ៍ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូល ក្រុមហ៊ុនសាងសង់ផ្ទះសំណាញ់ ឬ ទ្រុងមាន់ជាដើម។

ចំនួនអ្នកចូលទស្សនា
Flag Counter