ថ្ងៃសុក្រ ០៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីរាជការក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមព្រឹតិ្តការណ៍បាត់ដំបងម៉ារ៉ាតុន ឆ្នាំ២០១៩ នៅបរិវេណមុខអាគារបេតិកភ័ណ្ឌសាលាខេត្ត ដែលមានកិច្ចសហការរវាង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និងរដ្ឋបាលខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មាន ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ព្រមទាំងឯកឧត្តម អភិបាលរងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអង្គការសមាគមន៍ជាតិ អន្តរជាតិ បានអញ្ជើញចូលរួម យ៉ាងច្រើនកុះករ ។ កម្មវិធីនេះបង្កើតឡើង ក្នុងគោលបំណង ចូលរួមលើស្ទួយ វិស័យកីឡា បំផុសឲ្យយុវជនចេះស្រលាញ់កីឡា ព្រោះកីឡានាំមកនៅសុខភាពល្អ ព្រមទាំងដើម្បីអបអរសាទរ ព្រឹត្តិការណ៍សង្រ្កាន្ត បាត់ដំបង ឆ្នាំ២០១៩ ដែលនឹងរៀបចំឡើងនៅបរិវេណវិទ្យាល័យនេតយ៉ង់ ចាប់ពីថ្ងៃទី ១២ ដល់១៦ ខែមេសា ឆ្នាំ២០១៩ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម