ថ្ងៃព្រហស្បតិ៍ ០៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួល អាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចុះកិច្ចសន្យាបំរើការងារជាមួយ ភ្នាក់ងារផ្សព្វផ្សាយឃុំ (CEWs) ក្នុងគោលបំណង ជួយគាំទ្រដល់ការិយាល័យកសិកម្មស្រុក និងរដ្ឋបាលឃុំ លើការងារអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងជួយក្រុមប្រឹក្សាឃុំ ក្នុងការកំណត់បញ្ហា តម្រូវការ និងវិធានការទប់ទល់នឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុក្នុងវិស័យកសិកម្ម ដើម្បីបញ្ចូលក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ ដែលដឹកនាំដោយ លោក ឈឹម វជិរា ប្រធានមន្ទីរ លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម