ថ្ងៃពុធ ០៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ លោក ខៀវ នី នាយរងផ្នែករដ្ឋបាលជលផលព្រែកទាល់ បានដឹកនាំមន្ត្រីក្រោមឱវាទចុះអប់រំ ទប់ស្កាត់ និង បង្ក្រាបបទល្មើសជលផលនៅចំណុចពីកប់ជេសដល់ពាក់កន្ទេល ឃុំកោះជីវាំង ស្រុកឯកភ្នំ បាន០២ករណីរួមមាន៖
-របាំងសាច់អួនចំនួន ៩៥០ម៉ែត្រ
-របាំងស្បៃមុងប្រវែង ១១០០ម៉ែត្រ
-បង្គោលចំនួន ១០៥០ដើម
-លូស្បៃមុងចំនួន ១២មាត់
-ឡុកចំនួន ០៨គ្រឿង
-ត្រីចម្រុះព្រលែងចូលបឹងធម្មជាតិ ៩០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម