មាតិកា
កិច្ចប្រជុំរៀបចំផែនការអនុវត្តការដោះស្រាយផលប៉ះពាល់
ចេញ​ផ្សាយ ២៧ មីនា ២០១៩
303

ថ្ងៃពុធ ០៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា  ឆ្នាំ២០១៩ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមកិច្ចប្រជុំរៀបចំផែនការអនុវត្តការដោះស្រាយផលប៉ះពាល់ និងចុះពិនិត្យទីតាំងគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ញាណ ឡេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ឯកឧត្តម ប៊ុត គឹមស៊ាន អភិបាលរង នៃគណៈអភិបាលខេត្ត។ កិច្ចប្រជុំនេះ រៀបចំនៅសាលាខេត្តបាត់ដំបង។

ចំនួនអ្នកចូលទស្សនា
Flag Counter