ថ្ងៃសុក្រ ០២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង បានដឹកនាំមន្ត្រីក្រោមឱវាទរៀបចំបោះឆ្នោតជ្រើសរើសគណ:កម្មការសហគមន៍នេសាទម៉ាណោក អណ្តិតថ្មី ឃុំតាលាស់ ស្រុកមោងឬស្សី ក្រោមអធិបតី លោកស្រី ប៊ិន ប៊ូឡែន អភិបាលរង ស្រុកមោងឬស្សី នៅបរិវេណវត្តម៉ាណោក ឃុំតាលាស់ ស្រុកមោងឬស្សី។ លោក ស៊ាន សំអុល នាយសង្កាត់រដ្ឋបាលជលផលក្បាលតោល បានដឹកនាំមន្ត្រីក្រោមឱវាទចុះអប់រំ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចពីកប់ជេសដល់ពាមអូរពាក់កន្ទេល ឃុំកោះជីវាំង ស្រុកឯកភ្នំ បាន០១ករណីរួមមាន៖
-សាច់អួនចំនួន ១២០០ម៉ែត្រ
-បង្គោលចំនួន ៦០០ដើម
-ឡុកចំនួន ១០គ្រឿង
-ត្រីចម្រុះព្រលែងចូលបឹងធម្មជាតិ ២០០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម