មាតិកា
នាយរងខណ្ឌរដ្ឋបាលព្រៃឈើ និងមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង
ចេញ​ផ្សាយ ២០ មីនា ២០១៩
342

ថ្ងៃពុធ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ លោក ចាន់ សុត្ថា នាយរងខណ្ឌរដ្ឋបាលព្រៃឈើ និងមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង នាយផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល នាយរងសង្កាត់រដ្ឋបាលព្រៃឈើសំឡូត បានចូលរួមជាមួយក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់       កណ្តាលដឹកនាំដោយ លោក នុប សុធា ប្រធានការិយាល័យផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ និងសហការី រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការលើកកំពស់ការយល់ដឹងអំពីគុណប្រយោជន៍ទូទៅនៃព្រៃឈើសាធារណៈ និងការងារបច្ចេកទេសបង្កើតព្រៃឈើឡើងវិញដល់គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើចំនួន១៤ នៅស្រុកសំឡូត។ សមាសភាពចូលរួម  ៨១នាក់ និងស្រី ០៩នាក់។           

- ផ្នែករដ្ឋបាលព្រៃឈើបវេល បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០១៩- ២០២១ របស់រដ្ឋបាលស្រុកបវេល។         

- ផ្នែករដ្ឋបាលព្រៃឈើ និងសង្កាត់រដ្ឋបាលព្រៃឈើ បានចុះពិនិត្យឈើដាំរុក្ខទិវាឆ្នាំ២០១៥ នៅតាមដងផ្លូវទៅវត្តឯកភ្នំ ដែលបណ្តាលមកពីម្ចាស់ស្រែបានដុតកញ្ច្រាំងស្រូវបណ្តាលឲ្យឆេះរោលដើមឈើចំនួន២៣ដើម ប៉ុន្តែឆេះរោលខាងក្រៅប៉ុណ្ណោះ ដែលមិនបណ្តាលឱ្យងាប់នោះទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter