ថ្ងៃពុធ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី ការកំនត់សក្តានុពលខ្សែផ្លូវប្រើប្រាស់ ដឹកកសិផលរបស់គម្រោង SAMBATH របស់មន្ទីរអភិវឌ្ឍន៏ជនបទ ដែលភ្ជាប់ជាមួយកម្មវិធី ASPIRE មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគម្រោង AIMS មន្ទីរពាណិជ្ជកម្ម ក្រោមការដឹកនាំកិច្ចប្រជុំ ឯកឧត្តម សឿម ប៊ុនរិទ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ដែលរៀបចំនៅសាលាខេត្តបាត់ដំបង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម