ថ្ងៃអង្គារ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមសកម្មភាពទស្សនកិច្ចរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងស្ថានទូតសហរដ្ឋអាមេរិក ដោយយោងតាមកម្មវិធីដែលបានគ្រោងទុកក្នុងដំណើរទស្សនកិច្ចពេញមួយថ្ងៃនេះគឺរួមមាន៖
- កម្មវិធីទី១: ពិនិត្យគម្រោង Nourish ដែលគម្រោងនេះផ្តោតជាសំខាន់លើការបង្កើនអាហាររូបត្ថម្ភដល់កុមារតូចនៅភូមិពួកឆ្មារ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
- កម្មវិធីទី២: ពិនិត្យខ្សែច្រវាក់ផលិតកម្ម និងរោងចក្រកែច្នៃផលិតផលផ្លែឈើរបស់ក្រុមហ៊ុន Misota រួមជាមួយការសំណេះសំណាលជាមួយប្រជាកសិករ ដែលស្ថិតនៅក្នុងគម្រោង Cambodia Harvest ជំហាន២។
- កម្មវិធីទី៣: ទស្សនកិច្ចមជ្ឈមណ្ឌលឧត្ដមភាព ប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ Center of Excellence on Sustainable Agricultural Intensification and Nutrition (CE SAIN) ដែលសកលវិទ្យាល័យភូមិន្ទកសិកម្មទទួលបន្ទុកអនុវត្តគម្រោងផ្ទាល់នៅខេត្តបាត់ដំបង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម