មាតិកា
កសិកររីកចម្រើនគ្រួសាររីកចំរើននៃកម្មវីធីបឹងទន្លេសាប
ចេញ​ផ្សាយ ១៩ មីនា ២០១៩
276

ថ្ងៃចន្ទ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា  ឆ្នាំ២០១៩ លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមបើកវគ្គបណ្តុះបណ្តាល “កសិកររីកចម្រើនគ្រួសាររីកចំរើននៃកម្មវីធីបឹងទន្លេសាប” ដោយមានការចូលរួមពីមន្រ្តីកសិកម្ម អាជីវករលក់សម្ភារកសិកម្ម និងសហគមន៍កសិកម្ម ដែលបានរៀបចំនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។ វគ្គបណ្តុះ  បណ្តាលនេះ ផ្តោតសំខាន់ទៅលើកម្មវិធីទន្លេសាប ដែលជាកម្មវិធីទូរស័ព្ទដៃ ដែលជួយផ្តល់នូវចំណេះដឹងបច្ចេកទេស ព័ត៌មានទីផ្សារក​សិកម្ម និងផ្តល់គន្លឹះសំខាន់ៗ ក្នុងការដាំដំណាំ និងចិញ្ចឹមសត្វឱ្យកាន់តែប្រសើរឡើង ព្រមទាំងការស្វែងរកសម្ភារកសិកម្ម ជាពិសេសអាចរកសេវាហរិញ្ញវត្ថុដើម្បីពង្រីកមុខរបបកសិកម្មតាមរយៈកម្មវិធីនេះបានទៀតផង។  Download app: https://play.google.com/store/apps/details?id=com.tonlesap.cambodia

ចំនួនអ្នកចូលទស្សនា
Flag Counter