ថ្ងៃចន្ទ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយគណៈបញ្ជាការស្រុកឯកភ្នំចុះអប់រំផ្សព្វផ្សាយ ទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលនៅចំណុចក្បាលកោះជីនក់ដល់ កោះក្អែក (ព្រែកឡុងអុង) ( អតីតឡូត៍នេសាទលេខ២) ឃុំកោះជីវាំង ស្រុកឯកភ្នំ បង្ក្រាបបានចំនួន ០១ករណី៖
- កំប្លោក៥០ហ៊ុ ទំហំ ១០០០០ ម៉ែត្រការ៉េ
- បង្គោលចំនួន ១០០០ ដើម
- ខ្សែទំងន់ ១០០ គីឡូក្រាម
ការអប់រំផ្សព្វផ្សាយ ទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល បានប្រពឹត្តនៅថ្ងៃទី១៦ មីនា ២០១៩។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម