ថ្ងៃព្រហស្បតិ៍០៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ លោក ចាន់ សុត្ថា នាយរងខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង, នាយរងផ្នែក ,នាយរងសង្កាត់ មន្រ្តី អាជ្ញាធរមូលដ្ឋានភូមិឃុំ បានចុះផ្សព្វផ្សាយ អំពីតំបន់សក្តានុពល ដែលត្រូវបង្កើតសហគមន៍ព្រៃឈើ ស្ថិតនៅភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគីរី និងអំពីផលប្រយោជន៍ព្រៃឈើ ដល់ប្រជាពលរដ្ឋ អោយពួកគាត់ចូលរួមគាំទ្រ ការបង្កើតសហគមន៍ព្រៃឈើ។ អ្នកចូលរួមសរុប៦៣នាក់។
- ផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល និងសង្កាត់រដ្ឋបាលព្រៃឈើសំឡូត បានចុះប្រជុំពង្រឹងការងារគណៈកម្មការគ្រប់គ្រងព្រៃឈើនៅសហគមន៍ព្រៃឈើភូមិកញ្ចាំង ឃុំស៊ុង។ សមាសភាពចូលរួម ០៩នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម