ក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ថ្នាក់ខេត្តនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានជួបប្រជុំជាមួយក្រុមបេសកកម្ម IFAD និងGDA គោលបំណងចុះសិក្សាពីការធានារ៉ាប់រងលើផលិតផលដំណាំ និងការចិញ្ចឹមសត្វ និងសំភាសន៍កសិករចំនួន៥គ្រួសារ នៅក្រុមបណ្តុំអាជីវកម្មដំាបន្លែ ភូមិកំពង់ឆ្លង និងអ្នកលក់ធាតុចូលកសិកម្ម និងសំភាសន៍កសិករសិក្សាខ្នាតតូចចំនួន៥គ្រួសារ នៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ ការចុះសិក្សានិងសំភាសន៍ បានប្រពឹ្រត្តនៅថ្ងៃទី១១ មីនា ២០១៩។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម