- លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០១៨ លើកទី៥ របស់សហគមន៍កសិកម្មព្រះផុសពន្លឺថ្មី នៅភូមិបឹងព្រះ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលមានអ្នកចូលរួមសរុប ៨៧ នាក់ ស្រី ៥៣ នាក់។
- លោក នូ សម្បត្តិ ប្រធានការិយាល័យកសិកម្មស្រុកថ្មគោល លោក តិច សារ៉ាវុធ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំមហាសន្និបាតប្រចាំ២០១៨ របស់សហគមន៍កសិកម្មគ្រួសរុងរឿងរុន នៅភូមិអន្លង់រុន ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលដឹកនាំដោយលោក វិញ ឡឺប អង្គការ Good Neighbors កម្ពុជា អ្នកស្រី អែម ជឿម ជំទប់ទី២ ឃុំអន្លង់រុន។ អ្នកចូលរួមសរុបចំនួន៤៩នាក់ ស្រី៣២នាក់។
- នៅថ្ងៃទី២១ កុម្ភៈ ២០១៩ លោក ទូច សម្បត្តិ អនុប្រធានការិយាល័យសហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងក្រុមប្រឹក្សាភិបាល AC សម្រស់ ស្រុកសំទ្បូត, កំពង់ល្ពៅ រាំងកេសីច្រើនផល ស្រុកសង្កែ, ពន្លឺព្រៃតូច រការមានឫទ្ធិ ស្រុកមោងឫស្សី បានចូលរួមមហាសន្និបាត ថ្នាក់ជាតិសហគមន៍កសិកម្ម នៅសណ្ឋាគារជេនយូរី ខេត្តពោធិ៍សាត់ ដែលមានសមាសភាពចូលរួម លោក ស្រ៊ុន សុខុម អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម អ្នកស្រី វង្ស ផល្លា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ មានអ្នកចូលរួម ៨៩នាក់ ស្រី២៦នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម