មាតិកា
អង្គមិទ្ទិញទិវាជាតិយល់ដឹងពីមីន ២៤កុម្ភៈ ខួបលើកទី២០
ចេញ​ផ្សាយ ២២ កុម្ភៈ ២០១៩
266

- ព្រឹកនេះ លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ លោកនាយផ្នែករដ្ឋបាលព្រៃឈើបវេលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមអង្គមិទ្ទិញទិវាជាតិយល់ដឹងពីមីន ២៤កុម្ភៈ ខួបលើកទី២០ នៅបរិវេណវិទ្យាល័យកំរៀង ស្រុកកំរៀង ក្រោមអធិបតីភាព ឯកឧត្តម សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន   ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងដែលមានការចូលរួមពីប្រជាពលរដ្ឋ សិស្សានុសិស្សសរុប៥៧០នាក់។

            - នៅរសៀលថ្ងៃនេះដដែល លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងលោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានដឹកនាំប្រជុំអន្តរគំរោង រវាងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) និងគំរោងជម្រុញទីផ្សារសម្រាប់កសិករខ្នាតតូច (AIMS) ពិភាក្សា និងបង្ហាញជូនពីផែនការសកម្មភាពរបស់ ASPIRE និង AIMS នៅឆ្នាំ២០១៩ សម្រាប់គំាទ្របណ្តុំអាជីវកម្មកសិករ ក្នុងការបង្កើនជីវភាពសេដ្ឋកិច្ចគ្រួសារកសិករ។ កម្មវិធីប្រជុំនេះមានការចូលរួមចំនួន១៨នាក់ ស្រី៣នាក់។

            - នៅថ្ងៃទី២១/០២/២០១៩ លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំក្រុមការងារប្រជុំជាមួយភ្នាក់ងារអនុវត្តកិច្ចសន្យាជួលអ្នកខាងក្រៅ ដែលមន្ទីរផ្តល់ជូនកិច្ចសន្យាទៅឲ្យអង្គការពន្លឺកុមារ (PK) ដើម្បីពិភាក្សាពីលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយសម្រាប់អនុវត្តន៍គំរោងការផ្សារភ្ជាប់ផលិតផលបន្លែ និងមាន់ស្រែទៅកាន់ទៅទីផ្សារ ដែលមានអ្នកចូលរួម ១៥នាក់ ស្រី៣នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter