មាតិកា
កិច្ចប្រជុំពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការ
ចេញ​ផ្សាយ ២០ កុម្ភៈ ២០១៩
284

- នៅព្រឹកនេះ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមកិច្ចប្រជុំពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជាជាមួយក្រុងជង់សុងហ្គាន់​ ខេត្តជុងសានប៊ុក នៃសាធារណរដ្ឋកូរ៉េ ដែលប្រព្រឹត្តនៅសាលាខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ដែលកិច្ចប្រជុំពិភាក្សានេះ ដឹកនាំដោយ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង (ភាគី       រដ្ឋបាលខេត្តបាត់ដំបង) លោក យង់ ឃ្យូងហេ​ អភិបាលក្រុងជង់សុងហ្គាន់ (ភាគីក្រុងជង់សុងហ្គាន់ ខេត្តជុងសាន   ប៊ុក នៃសាធារណរដ្ឋកូរ៉េ)។

- នៅរសៀលថ្ងៃនេះដដែល លោកប្រធានមន្ទីរ​ និងសហការីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត   បាត់ដំបង បានចូលរួមកិច្ច​ប្រជុំពិភាក្សាដើម្បីតៀ្រមធ្វើបទបង្ហាញនៅក្នុងសន្និបាតប្រចាំឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តបាត់ដំបង លើប្រធានបទ “បញ្ហាទឹកសម្រាប់ប្រើប្រាស់​និងប្រព័ន្ធស្រោចស្រពលើវិស័យកសិកម្ម” នៅបណ្ណសារដ្ឋាន សាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៊ុត គឹមស៊ាន​ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង។

ចំនួនអ្នកចូលទស្សនា
Flag Counter