លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងប្រធានការិយាល័យកសិកម្មស្រុកមោងឫស្សី និងស្រុករុក្ខគិរីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង អាជ្ញាធរភូមិឃុំ ព្រមទាំងអង្គការក្រុមអភិវឌ្ឍន៍ភូមិ បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០១៨ ដើម្បីបូកសរុបការងាររបស់សហគមន៍កសិកម្មទឹកចិត្តកសិករគារមានជ័យ នៅភូមិតាណាក ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ជាលទ្ធផលសហគមន៍បានផ្តល់ប្រាក់ចំណេញចំនួន ២១,៩០០រៀលក្នុងមួយហ៊ុន ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម