មាតិកា
ក្រុមការងារក​ម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុ (ASPIRE) ថ្នាក់ខេត្ត
ចេញ​ផ្សាយ ០១ កុម្ភៈ ២០១៩
769

ក្រុមការងារក​ម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុ (ASPIRE) ថ្នាក់ខេត្ត និងថ្នាក់ស្រុកគាស់ក្រឡ បានចុះពិនិត្យការចិញ្ចឹមសត្វនៅស្រុកគាស់ក្រឡ និងដាំបន្លែនៅស្រុកមោងឬស្សីដែលមានដូចខាងក្រោម៖

            ១) លោក ឡុច ឆយ ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិកាប់ព្រិច ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានចាប់ផ្តើមចិញ្ចឹមមាន់មេចំនួន១៣ក្បាល មាន់ឈ្មោល៣ក្បាល និងមាន់ស្រែយកសាច់ចំនួន១០០ក្បាល។ ចិញ្ចឹមគោចំនួន៣០ក្បាល ជារៀងរាល់ឆ្នាំគាត់បានលក់ គោរបស់គាត់ចំនួន៣ក្បាលជារៀងរាល់ឆ្នាំ ក្នុងតម្លៃ៤០០ដុល្លារ ទៅ៥០០ដុល្លា។

            ២)  លោក នួន ហ៊ាម ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិកាប់ព្រិច ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានចាប់ផ្តើមចិញ្ចឹមមាន់ស្រែចំនួន ១០០ក្បាល និងគាត់មានការចិញ្ចឹមមេគោចំនួន១២ក្បាល ជារៀងរាល់ឆ្នាំ គាត់បានលក់គោរបស់គាត់ចំនួន៥ក្បាលជារៀងរាល់ឆ្នាំ ក្នុងតម្លៃ២៥០ដុល្លារ ទៅ២៨០ដុល្លា ដើម្បីប្រាក់ចំណូលសម្រាប់គ្រួសាររបស់គាត់។

            ៣) លោកស្រី  យិម សុភាព ភេទស្រី អាយុ៤៧ឆ្នាំ នៅភូមិទួលបល័ង្គ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្ត បាត់ដំបង បានចាប់ផ្តើមចិញ្ចឹមមាន់មេចំនួន២០ក្បាល មាន់ឈ្មោល ៦ក្បាល និងមាន់ស្រែយកសាច់ចំនួន ២២០ក្បាល ជារៀងរាល់៣ខែកន្លះ គាត់លក់មាន់បានប្រាក់ចំណូលពី៧០០,០០០.០០ រៀល ទៅ ៨០០,០០០.០០ រៀល។ ចិញ្ចឹមមេទាកាប៉ា៤៥ក្បាល ឈ្មោល១០ក្បាល ជារៀងរាល់៤ខែ គាត់លក់មាន់បានប្រាក់ចំណូលពី៤០០,០០០.០០ រៀល ទៅ ៥០០,០០០.០០ រៀល និងការចិញ្ចឹមមេគោចំនួន៥ក្បាល ជារៀងរាល់ឆ្នាំ គាត់បានលក់គោរបស់គាត់ចំនួន២ក្បាលជារៀងរាល់ឆ្នាំ ក្នុងតម្លៃ២៥០ដុល្លារ ទៅ៣៥០ដុល្លា។

            ៤) លោក ជា តាត់ ភេទប្រុស នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង គាត់ដាំបន្លែ      សុវត្ថិភាពលើកទី១ក្នុងផ្ទះសំណាញ់ បានប្រមូលផលលើកទី១បានចំនួន៥៥០គីឡូ លក់ក្នុងតម្លៃ១៧០០រៀល ហើយគាត់បានចាប់ផ្តើមដាំស្ពៃក្រញ៉ាញសលើកទី២ទើបបាន១សប្តាហ៍។

            ៥) លោក ម៉ូវ ម៉ន ភេទប្រុស នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង គាត់ដាំបន្លែសុវត្ថិភាពលើកទី១ (ខាត់ណាដើម) ក្នុងផ្ទះសំណាញ់ ថ្ងៃស្អែកគាត់កាត់លក់លើកដំបូលចំនួន១០០គីឡូក្រាម បានតម្លៃ៤០០០រៀល ក្នុង១គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter