មាតិកា
កិច្ចប្រជុំ រវាងគណៈកម្មការ (ទី៣) ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក
ចេញ​ផ្សាយ ៣១ មករា ២០១៩
437

ព្រឹកនេះ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងនិងសហការីព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ បានចូលរួមក្នុងកិច្ចប្រជុំ រវាងគណៈកម្មការ (ទី៣) ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភាជាមួយរដ្ឋបាលខេត្តបាត់ដំបង ដែលដឹកនាំដោយ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងសហការី នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម       ជា វ៉ាន់ដេត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា។

       នៅរសៀលថ្ងៃដដែលនេះដែរ លោកប្រធានមន្ទីរ និងសហការីបានអមដំណើរឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា និងប្រតិភូចុះពិនិត្យមើលកសិដ្ឋាន ចិញ្ចឹមមាន់ របស់លោក ឃុន គឹមសួគ៏ នៅភូមិអន្លង់រុន ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ នៅក្នុងកសិដ្ឋានមានរោងចិញ្ចឹមមាន់ចំនួន ១២រោង និងមានមាន់ជាង៥ម៉ឺនក្បាល ហើយផ្តល់ពងក្នុង១ថ្ងៃ៤ម៉ឺនគ្រាប់។ ម្ចាស់កសិកដ្ឋានបានជម្រាបជូនប្រតិភូបន្ថែមទៀតថា ក្រោយពីកាត់ថ្លៃចំណាយក្នុង១ថ្ងៃ  អាចនៅសល់ប្រាក់ចំណេញពី៣០០-៤០០ដុល្លារ។ 

            បន្ទាប់មកប្រតិភូ បានបន្តដំណើរចុះសំណេះសំណាលជាមួយសហគមន៍កសិកម្មកំពង់ព្រៀង ដែលជាសហគមន៍កសិកម្មឈានមុខគេ ក្នុងការផលិតគ្រាប់ពូជស្រូវចំណី ដើម្បីអោយប្រជាពលរដ្ឋរុងរឿងផុតភាពក្រីក្រ និង               ចំណាកស្រុក និងចូលរួមចំណែកកសាងនូវជីរភាពសមាជិកក្នុងវិស័យកសិកម្មទាំងទិន្នផល គុណភាពល្អខ្ពស់ ឱ្យកាន់តែប្រសើរឡើងពី បច្ចេកទេសកសិកម្មទំនើបឈានទៅរកទីផ្សារអន្តរជាតិ។

ចំនួនអ្នកចូលទស្សនា
Flag Counter